khmer eng
  • ឯកឧត្តម ជឹម លាវ និងឯកឧត្តម ច្រឹង គឹមស្រ៊ាន តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច នូវកុំព្យូទ័រចំនួន ២០គ្រឿង ជូនទៅវិទ្យាល័យកោះសុទិន ស្ថិតនៅឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកគណ:កម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច នូវ កុំព្យូទ័រចំនួន ២០គ្រឿង ជូនទៅវិទ្យាល័យកោះសុទិន ស្ថិតនៅឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម និងម៉ាស៊ីនអុកស៊ីហ្សែនចំនួន ៣គ្រឿង ប្រគល់ជូនទៅការិយាលយ័ប្រតិបត្តិសុខាភិបាលស្រុក និងមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ខេត្តកំពង់ចាម រួមនឹងថវិកាសរុបទាំងពីរកន្លែងចំនួន ៧.០៥០.០០០៛ ។ ក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រធានមណ្ឌលសុខភាព ប្រធានប្រតិបត្តិសុខាភិបាលស្រុក គ្រូពេទ្យ បានបង្ហញនូវទឹកចិត្តសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់លើការអប់រំ និងសុខមាលភាពប្រជាពលរដ្ឋក្នុងឃុំកោះសុទិន និងប្រជាពលរដ្ឋទូទាំងប្រទេស ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង